វគ្គថ្មីនឹងបើកដំណើរការនៅពាក់កណ្ដាលឆ្នាំ២០២៤
តើការសិក្សាថ្នាក់អនឡាញវាដំណើរការយ៉ាងដូចម្ដេច?
ថ្នាក់អនឡាញក៏ធ្វើការសិក្សាតាមរយៈវីដេអូមេរៀនដែលយើងបានផលិត និងដាក់ចូលក្នុងឆាណែលតេលេក្រាម ទៅតាមលំដាប់លំដោយមេរៀននីមួយៗ។ មេរៀនទៀតសោត ក៏ជាវីដេអូដែលត្រូវបានជ្រើសរើស ក៏ដូចជាថត និងរៀបចំឲ្យមានរបៀបរៀបរយ ងាយក្នុងការសិក្សា និងចំណេញពេលវេលា។
តើមានការជួយជ្រោមជ្រែងសិស្សមានបញ្ហាដែរទេ?
យើងបានបង្កើត Facebook Group មួយដើម្បីឲ្យសិស្សទាំងអស់គ្នាអាចឆាតសាកសួរពត៌មានក៏ដូចជាបញ្ហាផ្សេងៗ ដែលយើងតែងតែតាមដានដោយយកចិត្តទុកដាក់។
តើវីដេអូក្នុងតេលេក្រាមនឹងលុបចេញវិញដែរ ឬទេ?
យើងអាចបើកមើលមេរៀនក្នុងឆាណែលបានរយៈពេល ២ឆ្នាំ។ តែ Facebook Group មិនបានកំណត់រយៈពេលនោះទេ។
តើ ថ្នាក់ONLINE មានអ្វីខ្លះ?
១- ថ្នាក់មូលដ្ឋាន (ផ្ដោតសំខាន់ទៅលើការប្រើប្រាស់ឧបករណ៍ចាំបាច់ផ្សេងៗ តួនាទីរបស់គ្រឿងបង្គំទូរស័ព្ទ និងទឹកដៃក្នុងការលើកដាក់ សម្អាតអ៊ីសេទូទៅ)។
២- ថ្នាក់មធ្យម (ផ្ដោតសំខាន់ទៅលើការអាចសេម៉ា វិភាគកំហូច និងវិភាគប្រព័ន្ធភ្លើង)។
៣- ថ្នាក់ CPU (ផ្ដោតសំខាន់ទៅលើការលើក សម្អាត ទម្លាក់ តបាតCPU និងការសាងក្តារថ្មី ដើម្បីធ្វើយ៉ាងឲ្យសុវត្ថិភាពបំផុតតាមដែលអាចធ្វើទៅបាន)។